Alamitos, Brewitt, and Dana Neighborhood Libraries are currently offering LBPL To-Go services only. Patrons may pick up holds and return materials. Browsing, restrooms, printing, copying, and computers are not available at this time.


Face masks covering nose and mouth are recommended for all patrons when in library buildings.

LBPL ប្រើបច្ចេកវិទ្យា

កិច្ចព្រមព្រៀងខ្ចី ក្រូមប៊ុក (Chromebook) និង Mifi

  • មនុស្សធំពេញវ័យ (18 ឆ្នាំ ឬ ច្រើនជាងនេះ) អាចខ្ចី ក្រូមប៊ុក (Chromebook) ឬ Mifi បាន ។
    • តម្រូវអោយមានប័ណ្ណចូលបណ្ណាល័យពេញសិទ្ធិ និងមានលក្ខខណ្ឌពិន័យ តិចជាង $20 ។
  • ម្តងអាចខ្ចីក្រូមប៊ុក (Chromebook) បានមួយ និង Mifi បានមួយ ។
    • វត្ថុទាំងនោះ ត្រូវសងមកវិញ នៅបណ្ណាល័យ ដែលបានចុះឈ្មោះខ្ចីវត្ថុទាំងនោះ ចេញទៅ ។
    • វត្ថុទាំងនោះ ត្រូវសងមកវិញ នៅក្នុងម៉ោងបណ្ណាល័យបើកដំណើរការ ។
    • សូមកុំដាក់ ក្រូមប៊ុក (Chromebook) ឬ Mifi នៅប្រអប់ទម្លាក់សៀវភៅ ឱ្យសោះ ។
  • រយៈពេលខ្ចី គឺ បី​ស​ប្តា​ហ៍ ។ មិនអាចខ្ចីវត្ថុដដែលនោះ បន្តថែមទៀតបានទេ ។
    • នៅពេលមានវត្ថុខ្ចីហួសពេលកំណត់ នោះបណ្ណាល័យនឹងបិទដំណើរការឧបករណ៍ នោះ ។
    • អ្នកខ្ចី ដែលបានខ្ចីក្រូមប៊ុក (Chromebook) និង Mifi ហួសពេលកំណត់ រយៈពេល 21ថ្ងៃ នឹងត្រូវបង់ប្រាក់ពេញ ស្មើនឹង ថ្លៃប្តូរថ្មី ។
  • លោកអ្នកទទួលខុសត្រូវ លើវត្ថុដែលលោកអ្នកបានចុះឈ្មោះខ្ចីចេញទៅ ។
  • ការប្រើប្រាស់វត្ថុទាំងនេះ ក្នុងលក្ខណៈ ឬ បម្រើឱ្យគោលបំណង ដែលរំលោភបំពាន លើ ច្បាប់ បទបញ្ញត្តិ ឬ សេចក្តីណែនាំ ជាធរមាន ណាមួយ ឬ រំលោភបំពាន លើក្រមសីលធម៌ របស់បណ្ណាល័យនោះ ត្រូវបានហាមឃាត់ ជាដាច់ខាត ។

ក្រូមប៊ុក (Chromebook) និង ការប្រើប្រាស់ និងថែទាំ MiFi

ខ្ញុំព្រមព្រៀងថា ខ្ញុំនឹងមិន ៖

  • ទុកវត្ថុនោះចោល
    • នៅក្នុងយានជំនិះ
    • នៅកន្លែងសើម ឬ មានសំណើម
    • នៅក្រោមពន្លឺថ្ងៃចំ
    • នៅទីសាធារណៈ ដែលអាចមានចោរលួច ឬ រងការខូចខាត
  • បើក, កែខៃ ឬ ព្យាយាមជួសជុល វត្ថុនោះ
  • ធ្វើបច្ចុប្បន្នភាព ឬ កែខៃ ប្រព័ន្ធប្រតិបត្តិការ នោះទេ ។
  • ដកយក ថ្មថាមពល កាត SIM ឬ អ្វីផ្សេងទៀត ចេញ ដោយសារហេតុផលណាមួយ
  • ប្រើប្រាស់វត្ថុទាំងនេះ ក្នុងលក្ខណៈ ឬ បម្រើឱ្យគោលបំណង ដែលរំលោភបំពាន ច្បាប់ បទបញ្ញត្តិ ឬ សេចក្តីណែនាំ ជាធរមាន ណាមួយ ឬ រំលោភបំពាន ក្រមសីលធម៌ របស់បណ្ណាល័យ នោះទេ ។

សេចក្តីបរិយាយអំពីការទទួលខុសត្រូវ

បណ្ណាល័យសាធារណៈឡុងប៊ិច មិនទទួលខុសត្រូវ លើបណ្តឹងទាមទារ បន្ទុក របួសស្នាម ការខូចខាត ថ្លៃ ឬ ចំណាយណាមួយ ដែលកើតចេញពី ការប្រើប្រាស់របស់អ្នកខ្ចី លើវត្ថុទាំងនេះ រួមទាំង តែមិនកម្រិតត្រឹម ៖

  • ប្រតិបត្តិការ របស់វត្ថុនេះ, ការប្រើប្រាស់វត្ថុនេះ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ
  • ការតភ្ជាប់វត្ថុនេះ ទៅនឹងឧបករណ៍អេឡិចត្រូនិក ផ្សេងទៀត
  • ការបាត់បង់ទិន្នន័យ ដោយសារហេតុផលណាមួយ រួមទាំង ការដំណើរការ មិនបានល្អ
  • ការបាត់បង់ ការប្រើប្រាស់ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ ចំពោះព័ត៌មានឯកជន ឬ
  • មេរោគ Malware ឬ វីរុស

ខ្ញុំព្រមព្រៀង ធានា និងដាក់ ឱ្យបណ្ណាល័យសាធារណៈឡុងប៊ិច បុគ្គលិក ទីភ្នាក់ងារ និយោជិត និង តំណាង របស់បណ្ណាល័យនេះ រួចផុត ពីការទទួលខុសត្រូវ របួសស្នាម ឬមហន្តរាយណាមួយ (ដូចជា របួស រាងកាយ មរណភាពដោយចៃដន្យ ឬការខូចខាតទ្រព្យសម្បត្តិ) ការទាមទារ ពាក្យបណ្តឹង ការខាតបង់ ការខូចខាត ការដាក់ទណ្ឌកម្ម ការពិន័យ ថ្លៃ និង/ឬ ចំណាយ ដោយផ្ទាល់ ឬ ដោយប្រយោល ដែលកើត ចេញពី ការប្រើប្រាស់ឧបករណ៍ ដែលខ្ញុំបានខ្ចីនេះ រួមទាំង ៖

  • មានក្នុងដៃ, តភ្ជាប់. ប្រតិបត្តិការ, ប្រើប្រាស់ បានត្រឹមត្រូវ ឬ មិនបានត្រឹមត្រូវ ចំពោះវត្ថុ ដែលខ្ញុំ បានខ្ចី ឬ
  • បំពាន, រំលោភ, ឬ បន្លំទាញយក កម្មសិទ្ធិបញ្ញា ឬសិទ្ធិកាន់កាប់ ។

ការអនុវត្តគោលនយោបាយ

ការរំលោភបំពាន លើកិច្ចព្រមព្រៀងខ្ចីនេះ អាចនាំឱ្យមាន ការបង់ថ្លៃ មួយ ឬ ច្រើនប្រភេទ/ការគិត ប្រាក់ ដូចមានពន្យល់ជូន ខាងលើនេះ ហើយលោកអ្នកក៏អាចបាត់បង់ សិទ្ធិប្រើប្រាស់បណ្ណាល័យ កុំព្យូទ័រ និងអ៊ីនធឺណែត ក្រោមក្រមសីលធម៌របស់បណ្ណាល័យផងដែរ ។

បញ្ជីមាតិកា + ថ្លៃប្តូរថ្មី

Mifi សម្រាប់សិស្ស

  1. ប្រអប់ - $10
  2. ខ្សែភ្លើង 2 ដុំ - $10
  3. Kajeet (Filtered) Mifi ដែលត្រងរារាំងមាតិកាមិនល្អ - $110

ក្រូមប៊ុក (Chromebook)

  1. កាបូប - $20
  2. ខ្សែភ្លើង 2 ដុំ - $20
  3. ម៉ោស (Mouse) - $20
  4. ក្រូមប៊ុក (Chromebook) - $500

MiFi ការចូលប្រើបេញបលញ

  1. ប្រអប - $10
  2. ខ្សែភ្លើង 1 ដុំ - $10
  3. MiFi ការចូលប្រើបេញបលញ - $90